BYD គ្រោងបំពាក់មុខងារ​ "បើកបរឆ្លាតវ័យ" ក្នុងរថយន្តនៅទីផ្សារអន្តរជាតិ ដែលអ្នកប្រើប្រាស់អាចបញ្ជារថយន្តឱ្យចូលចំណតដោយគ្រាន់តែចុចទូរស័ព្ទពីចម្ងាយ

BYD គ្រោងបំពាក់មុខងារ​ "បើកបរឆ្លាតវ័យ" ក្នុងរថយន្តនៅទីផ្សារអន្តរជាតិ ដែលអ្នកប្រើប្រាស់អាចបញ្ជារថយន្តឱ្យចូលចំណតដោយគ្រាន់តែចុចទូរស័ព្ទពីចម្ងាយ

ចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីឈានមុខគេមួយរបស់ប្រទេសចិនគឺក្រុមហ៊ុន BYD គ្រោងនឹងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបើកបរឆ្លាតវ័យចំពោះរថយន្តនៅក្នុងទីផ្សារអន្តរជាតិនៅក្នុងឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២៨​​ ខែឧសភា។ បច្ចេកវិទ្យាបើកបរឆា្លតវ័យនេះមានឈ្មោះថា “God’s Eye” ដែលក្រុមហ៊ុន BYD ធ្លាប់បានដាក់ឱ្យប្រើប្រាស់ចំពោះរថយន្តនៅក្នុងប្រទេសចិនកាលឆ្នាំ ២០២៣កន្លងទៅ។

ប្រភពខាងលើបានបន្តថា បច្ចេកវិទ្យាបើកបរឆ្លាតវ័យ ឬ “God’s Eye” ដែលមាននៅក្នុងរថយន្ត BYD នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់រថយន្តទទួលបាននូវភាពងាយមិនគួរឱ្យនឹកស្មានមួយចំនួនដូចជា  វាមានមុនងារកែសម្រួលល្បឿនដោយស្វ័យប្រវត្តិដើម្បីបញ្ចៀសការប៉ះទង្គិចរថយន្តនៅខាងមុខ មុខងារបញ្ជារថយន្តឱ្យចតដោយស្វ័យប្រវត្តិ ឬបញ្ជារថយន្តឱ្យចូលចំណតពីចម្ងាយ ដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃជាដើម។ សូមបញ្ជាក់ជូនថា រថយន្ត BYD កំពុងវាយលុកទីផ្សារនៅលើពិភពលោកយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន ព្រោះតែវាមានបំពាក់ទៅដោយបច្ចេកវិទ្យាយ៉ាងទំនើបលើសពីការគិតរបស់អ្នកប្រើប្រាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

administrator

Related Articles