ផ្ទុះរោងចក្រគីមីមួយកន្លែងក្នុងប្រទេសចិន បណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត, ១៩នាក់រងរបួស

ផ្ទុះរោងចក្រគីមីមួយកន្លែងក្នុងប្រទេសចិន បណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត, ១៩នាក់រងរបួស

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះរោងចក្រមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Euro News នៅក្នុងថ្ងៃពុធ ទី២៨ ខែឧសភា។ រោងចក្រដែលជាកន្លែងកើតហេតុខាងលើនេះមានឈ្មោះថា Gaomi Youdao Chemical Co. ជាប្រភេទរោងចក្រគីមី ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Shandong  ភាគខាងកើតនៃប្រទេសចិន។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ក្រៅតែបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗហើយ ហេតុការណ៍ផ្ទុះនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ​១៩នាក់បានរងរបួសធ្ងន់និងស្រាលផងដែរ ហើយគិតត្រឹមពេលនេះនៅមានមនុស្សចំនួន ៦នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនទៀតផង។ ប្រភពខាងលើបានបន្តថា ទាំងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត​ រងរបួស និងកំពុងបាត់ខ្លួន គឺសុទ្ធតែជាកម្មករនៅក្នុងរោងចក្រ ខណៈរោងចក្រមួយនេះមានកម្មករសរុបប្រមាណជា ៥០០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Euro News

administrator

Related Articles