ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាប្រាប់សារព័ត៌មានក្នុងស្រុកថា ពិតជាមានការផ្ទុះអាវុធមួយប្រាវមែនរវាងទាហានព្រំដែនកម្ពុជានិងថៃ នាព្រលឹមថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ នេះ។
ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បញ្ជាក់ថា មេបញ្ជាការខ្មែរ-ថៃ ក្នុងតំបន់ផ្ទុះអាវុធ (មុំបី) បានជួបចរចាគ្នាហើយ ។ ចំពោះការផ្ទះអាវុធនេះប្រហែល៥ទៅ៧នាទី ។
នាយឧត្តមសេនីយ៍ ម៉ៅ ផល្លា បានបញ្ជាក់ថា ពិតជាមានការផ្ទុះអាវុធពិតមែនរវាងកងទ័ពកម្ពុជា និងថៃ នៅជិតព្រំដែនខេត្តព្រះវិហារ-ខេត្តឧប៊ុន។ មន្ត្រីយោធាកម្ពុជារូបនេះអះអាងថា ស្ថានការណ៍បានប្រសើរឡើងវិញហើយ បន្ទាប់ពីការចរចាកម្រិតខ្ពស់។ ទោះយ៉ាងណា មូលហេតុដែលឈានដល់ការប៉ះទង្គិចគ្នា និងលទ្ធផលកិច្ចចរចានៅតែមិនមានព័ត៌មានច្បាស់លាស់។
កងទ័ពកម្ពុជា និងថៃ ត្រូវបានរាយការណ៍ថាបានប៉ះទង្គិចគ្នារយៈពេល១០នាទី នៅពេលវេលាម៉ោង ៥:៤៥ ព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភានេះ នៅស្រុកជាំក្សាន្ត ខេត្ដព្រះវិហាររបស់កម្ពុជា និងចុងបក់ នៃខេត្ដអ៊ូប៊ុ រាជថានី របស់ថៃ។
ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក បានបញ្ជាក់ ថា ពិតជាមានការប៉ះទង្គិចរយៈពេលខ្លីគឺមានមែន ហើយភាគីថៃជាអ្នកផ្ដើមផ្ទុះអាវុធមុន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

