សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កន្លែងស្នាក់នៅ ក្នុងទីក្រុងតូក្យូ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុតពីសំណាក់បងប្អូនសហគមន៍ខ្មែរ

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កន្លែងស្នាក់នៅ ក្នុងទីក្រុងតូក្យូ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុតពីសំណាក់បងប្អូនសហគមន៍ខ្មែរ

ទីក្រុងតូក្យូ ប្រទេសជប៉ុន ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញមកដល់កន្លែងស្នាក់នៅ ក្នុងទីក្រុងតូក្យូ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ក្នុងឱកាសដែលសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកបំពេញទស្សនកិច្ចការងារផ្លូវការរយៈពេល០៤ថ្ងៃ នៅប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន។


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ក្នុងឱកាស គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល៤ថ្ងៃ ទីក្រុងតូក្យូ ប្រទេសជប៉ុន ៕រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles