អភិបាលរងខេត្តព្រះវិហារ អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពយុទ្ធជនពលីដោយសារបូរណភាពទឹកដី នៅតំបន់មុំបី

Heang




ខេត្តព្រះវិហារ៖​ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលនៃគណ:អភិបាខេត្ត​ បានដឹកនាំក្រុមការងារអញ្ជេីញចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពយុទ្ធជន ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឈរជើងនៅតំបន់ព្រំដែនចំណុចមុំបី បានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក គឹម ចាន់បញ្ញា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់វីរៈបុរសដ៏អង់អាចក្លាហាន ដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ជូនចំពោះក្រុមគ្រួសារសព។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោកសៅនេះផងដែរ៕