ខឹងម្តាយខាងស្រីហា.មទាក់ទងគ្នា ក៏ឆាតទៅគំរា.មម្តាយខាងស្រីបង្ហោះវីដេអូដេ.កជាមួយគ្នាលើបណ្តាញសង្គម

ខឹងម្តាយខាងស្រីហា.មទាក់ទងគ្នា ក៏ឆាតទៅគំរា.មម្តាយខាងស្រីបង្ហោះវីដេអូដេ.កជាមួយគ្នាលើបណ្តាញសង្គម


ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឃាត់ខ្លួន ករណី​ចែកចាយ​រូបភាព វីដេអូ​អា​.​ស​អាភា​.​ស មាន​ស្ថាន​ទម្ងន់ទោស ដែល​ទាក់ទង​នឹង​អាយុ​ជន​រង​គ្រោះ ក្រោយ​ខឹង​នឹង​ម្តាយ​ខាង​ស្រី​ហាម​មិន​ឲ្យ​ទាក់ទង​គ្នា បែរជា​ឆាត​ទៅ​គំ​រា​.​ម​ម្តាយ​ខាង​ស្រី​បង្ហោះ​វីដេអូ​ដែល​ខ្លួន​រួមមេត្រី​ជាមួយ​កូនស្រី​គេ លើ​បណ្តាញ​សង្គម​ឲ្យ​ខ្មាស់​គេ ។



ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ នៅខេត្តកណ្តាល ។


លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ នៅ​ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ មានឈ្មោះ មៀន ឆែម​សុ​ឃាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង ។

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ចាប់តាំងពី​ឆ្នាំ​២០២២​មក ជនសង្ស័យ និង​ជន​រង​គ្រោះ​ត្រូវជា​សង្សារ​នឹង​គ្នា ហើយ​ធ្លាប់​បាន​រួ​.​ម​មេត្រី​ជាមួយ​គ្នា​ជា​ញឹកញាប់ នៅផ្ទះ​សំណាក់ ដោយនៅ​ពេលដេក​ជាមួយ​គ្នា​ម្តង​ៗ ជនសង្ស័យ​តែងតែ​លួច​ថត​វី​ដេ​អូ​ឃ្លី​ប​ទុក​មើល​ទៀត​ផង លុះ​ក្រោយមក ក៏​បានដឹង​រឿង​នេះ​ដល់​ម្តាយ​ជន​រង​គ្រោះ គាត់​បាន​ហាម​អ្នក​ទាំង​០២​មិន​ឲ្យ​ជួប​គ្នា​នោះ​ទេ ។



លុះ​មក​ដល់​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៨​និង​៥០​នាទី​យប់ ជនសង្ស័យ​ក៏​បាន​បា​.​ញ់​រូបភាព​វី​ដេ​អូ​ឃ្លី​ប​ដែល​ធ្លាប់​ដេក​ជាមួយ​គ្នា​កន្លង​មក តាម​តេ​ឡេ​ក្រាម​ចូល​ទៅ​ក្នុង​ទូរស័ព្ទ​របស់​ម្តាយ​ជន​រង​គ្រោះ ហើយ​បាន​និយាយ​គំ​រា​.​ម​ទៅ​ម្តាយ​ជន​រង​គ្រោះ​ថា «​បើសិនជា​ម្តាយ​ជន​រង​គ្រោះ​បំបែ​.​កបំ​បា​.​ក់​ជន​រង​គ្រោះ​មិន​ឲ្យ​ជួបនឹង​ជនសង្ស័យ ជនសង្ស័យ​នឹង​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​នេះ​ជាមួយ​ជន​រង​គ្រោះ​ចូល​ក្នុង​បណ្តាញ​សង្គម feacebookឲ្យ​ផ្អើល​ខ្មាស់​គេ​ម្តង​» ។

ដោយ​ទ្រាំទ្រ និង​ទ​ង្វើ​របស់​ជនសង្ស័យ​មិន​បាន ម្តាយ​ខាង​ស្រី​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​សង្ស័យ ដើម្បី​យក​មក​សាកសួរ​តែ​ម្តង ។

បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​បញ្ជាក់​ថា «​គាត់​ពិតជា​បាន​ដេក​ជាមួយ​គ្នា​ជាមួយ​ជន​រង​គ្រោះ ហើយ​យក​ទូរ​សព្ទ័​លួច​ថត​វី​ដេ​អូ​ឃ្លី​ប​ទុក​មើល និង​បាន​ផ្ញើរ​វី​ដេ​អូ​នោះ តាម​តេ​ឡេ​ក្រាម​ទៅ​ម្តាយ​ជន​រង​គ្រោះ ហើយ​បាន​និយាយ​គំ​រា​.​ម​ទៅ​ម្តាយ​ជន​រង​គ្រោះ​ដូច​រៀបរាប់​ខាងលើ​ប្រាកដ​មែន​»​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ កំពុង​កសាង​សំណុំ​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles