ប្រទះឃើញ វ៉ាលីសចំនួន២ នៅក្នុងទឹកក្រោមស្ពាន បង្កការភ្ញាក់ផ្អើល…

Heang




ព័ត៌មានបឋម៖ ប្រទះឃើញ វ៉ាលីសចំនួន២ នៅក្នុងទឹកក្រោមស្ពាន បង្កការភ្ញាក់ផ្អើល​ នៅវេលាម៉ោង ៥:១៤នាទីល្ងាចថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវលេខ ២១បេ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីពលរដ្ឋប្រទះឃេីញ​ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធទីតាំងដេីម្បីត្រួតពិនិត្យ​ មិនមានអ្វីនៅក្នុងនោះទេ​ ប៉ុន្តែសមត្ថកិច្ចមានការសង្ស័យថា​ ជាចេតនាអ្វីមួយរបស់ជនល្មេីសក្នុងករណីនេះ។ កន្លងមកប្រជាពលរដ្ឋតែងតែប្រទះឃើញវ៉ាលីសនៅក្នុងបឹង ប្រឡាយ អូរ ឬកប់ដី នៅពេលសមត្ថកិច្ចពិនិត្យ ភាគច្រេីនគឺមានសាកសពមនុស្សក្នុងនោះ។