ស្វាយរៀង ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក កែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត និងក្រុងស្វាយរៀង ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៨ នាក់ និងដកហូតបានសារធាតុញៀនសរុបទម្ងន់ជាង៥០គីឡូក្រាម។
អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវុធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៥កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក កែឆ្នៃនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០៨ នាក់ ភេទប្រុស ជនជាតិវៀតណាម ។
គោលដៅក្រុងបាវិត: ១/ចាប់យកនិងដកហូតសម្ភារះវត្ថតាងរួមមាន: – សារធាតុញៀនសរុបទម្ងន់ ៦,២០១.៨៤ក្រាម(ជាង០៦គីឡូក្រាម) ក្នុងនោះ
- ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៤,២១២.៤៥ក្រាម – ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ១០៦.០៦ក្រាម – ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ១,៤៣៦.០៩ក្រាម – ថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីនទម្ងន់ ៤៤៤.៦៤ក្រាម។
២/គោលដៅផ្ទះជួលភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង: ដកហូតចាប់យកសម្ភារៈវត្ថតាងរួមមាន៖ (សរុបសារធារធាតុញៀនទម្ងន់ ៥០,៧១៨.៩៨ក្រាម(៥០គីឡូ៧១៨.៩៨ក្រាម)ក្នុងនោះរួមមាន: – ថ្នាំញៀនប្រភេទកេតាមីនទម្ងន ៤៦គីឡូ២៩៤.១៦ក្រាម – ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥៦០.៤៣ក្រាម – ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ៣៨៦៥.៣៩ក្រាម – ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់១៣៣៧. – សារធាតុមិនច្បាស់ទម្ងន់ ៦៨៦២,៥២ក្រាម។
ឧបករណ៍សម្ភារៈកែឆ្នៃរួមមាន: Extrajoss ចំនួន៦០ប្រអប់ទម្ងន់ ២១៦៨.៨៤ក្រាម – ម៉ាសុីនអ៊ុតមាត់ថង់ ០៣ គ្រឿង -ម៉ាសុីនកំដៅ ០២ គ្រឿង
- ចង្ក្រានអគ្គីសនី ០១ គ្រឿង – ឆ្នាំងសំរាប់លាយកូរ ០២ គ្រឿង – ម៉ាសុីនÁp.01 ចំនួន០២ គ្រឿង – ម៉ាសុីនក្រឡុក ០៥ គ្រឿង
- សារធាតុផ្សំ និងសារធាតុគីមីផ្សំជាច្រើនមុខ – រថយន្ត ០៤ គ្រឿង – ម៉ូតូ ០៤ គ្រឿង – ទូរសព្ទ័ចំនួន ១០ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត។
បច្ចប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី






















