ប្រ​ទៈឃើញ​ស.ពបុរស​ម្នាក់​អណ្ដែត​​នៅ​ខាងត្បូង​ស្ពាន​ខ្សែកាប​ឫស្សី​កែវ

ប្រ​ទៈឃើញ​ស.ពបុរស​ម្នាក់​អណ្ដែត​​នៅ​ខាងត្បូង​ស្ពាន​ខ្សែកាប​ឫស្សី​កែវ

រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់​មាន​លក្ខណៈ​ហើយ​ស្អុយ​ទៅ​ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត ទឹកទន្លេ​សាប​ទៅ​ខាងត្បូង​ស្ពាន​ខ្សែកាប​ឬ​ស្សី កែវ ក្នុងភូមិ​ឃ្ល​ង​សង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី ២៨ ខែឧសភា​ឆ្នាំ ២០២៥​ហើយ​នគរបាល​មូលដ្ឋាន​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចុះ​ត្រួតពិនិត្យ​។


បុរស​រូប​នោះ​ភ្លាម​ៗ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ស្លៀកខោ​ជើងវែង​ពណ៌​ត្រេ​អ៊ី​និង​អាវ​ពណ៌​ខ្មៅ​មាន​រូប​តុក្កតា​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ព្រលឹម​ស្រាង​ៗ​មាន​ទូក​នេសាទ​ធ្វើ​ដំណើរ​ឆ្លងកាត់​ក៏​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ខាងលើ​អ​ណ្តែ​មាត់ច្រាំង​រួច​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ​ទៅ​ត្រួតពិនិត្យ​។

ទោះបីជា​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ថា បុរស​រូប​នោះ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ ។​ គេ​មានការ​សង្ស័យ​ជា​ជំហាន​ដំបូង​ថា បុរស​រូប​នោះ​អាច​ស្លាប់​ដោយសារ​លង់ទឹក​ឬ​ក៏​លោតទឹក​ពីលើ​ស្ពាន​ខ្សែកាប​ឬ​ស្សី​កែវ កែវ​នៅ​ពេល​យប់​ជ្រៅ​ហើយ​សព​ក៏​បាន​ផុស​អណ្ដែត​ឡើង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles