ឯកអគ្គរាជទូតថៃ ចូលក្រាបថ្វាយបង្គុំគាល់ដើម្បីថ្វាយអង្ករ នៅក្នុងវរោកាសចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្នុងឱកាសនៃខួបគម្រប់ ៧៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា – ថៃ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឲ្យ ឯកឧត្តម ទុល្យ ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អមដំណើរដោយសហការីនៃស្ថានទូត ចូលក្រាបថ្វាយបង្គុំគាល់ និងថ្វាយនូវអង្ករដែលជាពូជស្រូវក្នុងស្រុករបស់កម្ពុជាផ្ទាល់ចំនួន ៣ ពាន់គីឡូក្រាម (៣ តោន) ដើម្បីចូលរួមដង្ហែរតាមព្រះរាជសកម្មភាពសប្បុរសធម៌របស់ទ្រង់ ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រជួបការលំបាក នៅក្នុងវរោកាសនៃព្រះរាជពិធីចម្រើនព្រះជន្ម ៧២ ឈានចូល ៧៣ ព្រះវស្សា នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ និងក្នុងឱកាសនៃការអបអរសាទរខួបគម្រប់ ៧៥ ឆ្នាំនៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា – ថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles