សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កន្លែងដែលផ្ទុះអាវុ-ធ ជាកន្លែងដែលសម្តេចបានទៅដល់កាលពីឆ្នាំ២០០៩ ហេតុអ្វីថៃថាជាដីរបស់ពួកគេ?

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កន្លែងដែលផ្ទុះអាវុ-ធ ជាកន្លែងដែលសម្តេចបានទៅដល់កាលពីឆ្នាំ២០០៩ ហេតុអ្វីថៃថាជាដីរបស់ពួកគេ?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងថា កន្លែងដែលផ្ទុះអាវុធ គឺជាកន្លែងដែលសម្តេចបានទៅដល់កាលពីឆ្នាំ២០០៩ ហេតុអ្វីថៃថាជាដីរបស់ពួកគេ? សម្ដេចតេជោ បានថ្លែងដូច្នេះនៅក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពនៃ ការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នាព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅព្រំដែន ក្នុងតំបន់មុំបី ខេត្តព្រះវិហារ។ ការថ្លែងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍ថា៖ « កន្លែងដែលបញ្ហាកើតឡើងកាលពីម្សិលមិញនេះ ជាទីកន្លែងដែលឆ្នាំ២០០៩ ខ្ញុំទៅកន្លែងហ្នឹង! ហេតុអី បានជាទឹកដីគេ? ពីដើមវាមានសាលាមួយ តែសាលាហ្នឹងវាឆេះហើយ ខ្ញុំទៅអង្គុយកន្លែងហ្នឹង អ៉ីចឹងបានខ្ញុំមិនអស់ចិត្ត ហេតុអីបានទាហានរបស់យើងត្រូវស្លាប់នៅកន្លែងហ្នឹង។ កន្លែងហ្នឹង ខ្ញុំទៅអង្គុយហ្នឹង ខ្ញុំមិនមែនជានាយករដ្ឋមន្រ្តី អង្គុយតែក្នុងម៉ាស៊ីនត្រជាក់ទេ នាយករដ្ឋមន្រ្តីរូបនេះ អង្គុយក្នុងម៉ាស៊ីនត្រជាក់បានតិចណាស់ បើប្រៀបធៀបជាមួយនឹងធ្វើសកម្មភាពខាងក្រៅ មិនថាលើផ្នែកអីទេ ប៉ុន្តែបើក្នុងវិស័យយោធា ធ្វើនាយករដ្ឋមន្រ្តីតាំងពីសង្រ្គាមនៅឆាបឆេះនៅក្នុងប្រទេសខ្លួនឯង ឃើញរូបភាពខ្លួនជាច្រើនមិនមែនជារូបភាពបង្ហាញអំពីការទៅថត បែបថតភាពយន្តទេ ហើយពេលដែលមានបញ្ហាសភាពការណ៍នៅព្រំដែន ខ្ញុំទៅព្រំដែន ខ្ញុំឡើងប្រាសាទព្រះវិហារ ខ្ញុំទៅដល់មុំបី ទៅដល់កន្លែងដែលផ្ទុះអាវុធបីម្សិល ខ្ញុំទៅហ្នឹង! »៕

administrator

Related Articles