សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិស្ងប់ចិត្តហើយជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចាជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិស្ងប់ចិត្តហើយជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចាជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពនៃ ការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នាព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅព្រំដែន ក្នុងតំបន់មុំបី ខេត្តព្រះវិហារ។ ការថ្លែងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា។

នាឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ខ្ញុំចង់ថ្លែងទៅកាន់បងប្អូនជនរួមជាតិទាក់ទិនជាមួយនឹងសភាពការនៅតាមព្រំដែនកម្ពុជា – ថៃ អ្វីដែលទូលបង្គំ ខ្ញុំចង់បញ្ជាក់ គឺស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមានការស្ងប់ចិត្ត ជឿជាក់ទៅលើ សមត្ថភាពរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ របស់យើងក៏ដូចជាជឿជាក់ទៅលើលទ្ធភាពនៃការដោះស្រាយបញ្ហានេះ តាមរយៈនៃការចចារ ជាជាងការដោះស្រាយតាមរយៈពេលនៃកម្លាំងប្រដាប់អាវុធ។ អ្វីដែលគួរឱ្យខ្លាចបំផុត គឺព័ត៌មានក្លែងក្លាយ អុចអាល ដែលនាំទៅដល់សង្រ្កាមរវាងប្រទេសទាំងពីរ ក៏ដូចជាការសម្អប់ជាតិសាសន៍ដែលធ្វើឱ្យប្រទេសទាំងពីរបាត់បង់នូវផលប្រយោជន៍នៅក្នុងទំនាក់ទំនង ដែលទាញយកពីទំនាក់ទំនងសហប្រតិបត្តិការល្អ »៕

administrator

Related Articles