(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា ពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១២នាក់ បន្ថែមទៀត។
តាមការសរុបស្ថានភាពជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា សម្រាប់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥៖
-ករណីឆ្លងថ្មី ១២នាក់
-ករណីជាសះស្បើយ ១០នាក់
-ករណីស្លាប់ ០នាក់
សូមបងប្អូនបង្ការសុខភាព បង្ការការឆ្លងមេរោគ កូវីដ-១៩ (ពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ) ពេលបងប្អូនមានរោគសញ្ញាផ្តាសាយ ឬមានរោគសញ្ញា គ្រុនក្តៅ ក្អក ឬឈឺក សូមទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលជិតបំផុត។ ចំពោះព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥៕
ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង