សូមប្រុងប្រយ័ត្ន! ការឆ-បោកបន្លំ (PHISHING) ក្រោមរូបភាពជាការផ្ញើតំណភ្ជាប់ តាមរយៈប្រព័ន្ឋតេឡេក្រាម

សូមប្រុងប្រយ័ត្ន! ការឆ-បោកបន្លំ (PHISHING) ក្រោមរូបភាពជាការផ្ញើតំណភ្ជាប់ តាមរយៈប្រព័ន្ឋតេឡេក្រាម

(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី ២៩ ខែឧសភាព ឆ្នាំ ២០២៥ នេះ បានឱ្យដឹងពី កាលពីពេលកន្លងទៅនេះ មានការឆបោកបន្លំ (PHISHING) ក្រោមរូបភាពជាការផ្ញើតំណភ្ជាប់ តាមរយៈប្រព័ន្ឋតេឡេក្រាម។

ក្នុងនោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្ថែមថា នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សារធារណជន សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់នៅក្នុងប្រព័ន្ឋសង្គមតេឡេក្រាម (Telegram) ប៉ុន្តែនាយកដ្ឋាន សង្កេតឃើញថា ជនអនាមិកនៅតែបន្តបោកបញ្ឆោតអ្នកប្រើប្រាស់ ក្រោមរូបភាពការផ្ញើនូវតំណភ្ជាប់ (Link) បោកបញ្ឆោតផ្សេងៗ ក្នុងគោលបំណងទាញយកព័ត៌មានសម្ងាត់របស់យើង និងលួចយកគណនីនោះទៅប្រព្រឹត្តិបទល្មើសផ្សេងៗ ដោយមិនដឹងខ្លួន។

ក្នុងន័យនេះ នាយកដ្ឋាន សូមធ្វើការក្រើនរំលឹកសារជាថ្មី ដល់សារធារណជន សូមមេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់នៅក្នុងប្រព័ន្ឋសង្គមតេឡេក្រាម (Telegram) សូមពិនិត្យអោយបានហ្មត់ចត់ចំពោះតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ សូមកុំចុចតំណភា្ជប់ (Likn) នោះអោយសោះ ដែលមានក្នុងរូបភាពខាងក្រោមជាឧទាហរណ៍ ជៀសវាងជនអនាមិកមានឱកាសបោកបញ្ឆោតទាញយកទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់ ឈានទៅគ្រប់គ្រងគណនីរបស់យើង និងបង្កអោយមានការខាតបង់ផលប្រយោជន៍ផ្សេងៗ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

administrator

Related Articles