អាជ្ញាធរ​ខេត្តព្រះវិហារបាន​សម្រេចជម្លៀសពលរដ្ឋ​ចេញពី​ភូមិ​សែនតេជៈ ឃុំ​មរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅទី​កន្លែង​សុវត្ថិភាព

Heang




អាជ្ញាធរ​ខេត្តព្រះវិហារបាន​សម្រេចជម្លៀសពលរដ្ឋ​ចេញពី​ភូមិ​សែនតេជៈ ឃុំ​មរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅទី​កន្លែង​សុវត្ថិភាព នៅព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ២០២៥ បន្ទាប់​ពី​ស្ថានការណ៍​ព្រំ​ដែនកំពុង​កើន​កម្ដៅ។

ពលរដ្ឋដែលត្រូវជម្រៀសមានចំនួន​៧៥​គ្រួសារ មាន​ចំនួន​២៤១នាក់ (ស្រី ១២១នាក់) ទៅ​ស្នាក់នៅ​ចំណុចទីធ្លាមណ្ឌលសុវត្ថិភាពតាកឹង ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្ត​ព្រះវិហារ ដោយ​មានការគាំទ្រសម្ភារៈ និងអាហារពី​កាកបាទក្រហម​កម្ពុជា និង​មន្ទីរសង្គម​កិច្ច​ខេត្តផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថានៅកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា នេះ មានហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជាកើតឡើងនៅនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមក្រសួងការពារជាតិ គឺ កងទ័ពថៃ ជាអ្នករឮបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្ដាលឲ្យយោធិន សួន រោន បាត់បង់ជីវិត។