មេទ័ពកម្ពុជា-ថៃ បញ្ចប់ការចរចារកដំណោះស្រាយ ចំពោះហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី

មេទ័ពកម្ពុជា-ថៃ បញ្ចប់ការចរចារកដំណោះស្រាយ ចំពោះហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី

(ខេត្តឧត្តរមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ លោក ស៊ន សុភក្រ្ត នៅល្ងាចថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មេទ័ពកម្ពុជា-ថៃ បញ្ចប់ការចរចារកដំណោះស្រាយ ចំពោះហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី។

ការចរចាដើម្បីស្វែងរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំ ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ រវាងមេបញ្ជាការកងទ័ពជើងគោកប្រទេសទាំងពីរ នាច្រកអន្ដរជាតិអូរស្មាច់-ចុងចម ត្រូវបានបិទបញ្ចប់ក្រោយដំណើរការប្រមាណ៤៥នាទី នៅល្ងាចថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ។

ក្នងសេចក្ដីរាយការណ៍ បានឱ្យដឹងថា ក្នុងជំនួបនោះមេបញ្ជាការកងទ័ពជើងគោកថៃ បានបន្ទន់ឥរិយាបទ និងបានទទួលស្គាល់ចំពោះហេតុការណ៍ នៃការប៉ះទង្កិចដោយអាវុធនៅតំបន់មុំបី។ នៅក្នុងជំនួបនោះមេបញ្ជាការកងទ័ព ជើងគោកថៃ បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតយោធិនកម្ពុជាម្នាក់ឈ្មោះ សួន រ៉ោន។ ប៉ុន្ដែទោះជាយ៉ាងណា លទ្ធផលផ្លូវការនេះជំនួបរយៈពេលខ្លីរវាងមេទ័ពប្រទេសកម្ពុជា-ថៃ នឹងត្រូវចេញប្រកាសព័ត៌ជាផ្លូវការនាពេលបន្ដិចទៀតខាងមុខនេះ ដោយបញ្ជាការដ្ឋានកងទ័ពជើងគោក នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

សូមជម្រាបថា ការចរចានេះភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចំណែកភាគីថៃដឹកនាំដោយ នាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកថៃ។

ការចរចាបានធ្វើឡើងបន្ទាប់ពីទាហានថៃ បានចូលមកទឹកដីកម្ពុជា នៅតំបន់មុំបី ដោយបានផ្ទុះអាវុធ បណ្តាលឱ្យទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិត។ ក្រោយមានព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកងទ័ព ទៅដល់ព្រំដែន ដើម្បីការពារខ្លួន៕

ប្រភព៖ ស៊ន សុភក្រ្ត

administrator

Related Articles