អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ និងជាតំណាងឲ្យទីប្រឹក្សាអនុប្រធាន ប្រធានក្រុមនិងសមាជិកទាំងអស់នៃក្រុមយុវជនបូជាការពារយុត្តិធម៌ សូមបង្ហាញនូវក្ដីគោរពទៅដល់កងទ័ពជួរមុខ ក្រុមយុវជនទាំងអស់រួមគ្នាចូលរួម ថវិកាសរុប ២០០០លានរៀល (ពីរពាន់លានរៀល)និងអង្ករ ១០០ តោន គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែឧសភាឆ្នាំ ២០២៥ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ នារសៀលថ្ងៃទី២៩ ខែឧសភានេះ ក៏បានអំពាវនាវសាធារណជនទាំងអស់ សូមគោរពសុំអំពាវនាវបងប្អូនដែលមានបំណងចូលរួមអាចចូលជាមួយគ្នាបាន ដើម្បីចូលរួមជួយឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខនៅព្រំដែនស្ថិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់វីរៈបុរសដ៏អង់អាចក្លាហានដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចូលរួមបច្ច័យនិងអង្ករ ចំពោះមរណភាពរបស់ព្រឹន្ទបាលឯក សួន រ៉ោន ហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតំបន់មុំបី ស្ថិត តាមរយៈលោកឧកញ៉ា ឡេង និមល អនុប្រធានយុុវជនបូជាការពារយុត្តិធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោក សៅនេះផងដែរ៕