(រាជធានីភ្នំពេញ)៖ កាលល្ងាចពីថ្ងៃទី ២៩ ខែឧសភាព ឆ្នាំ ២០២៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ ព្រឹន្ទបាលឯក សួន រ៉ោន ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។
តាមរយៈព្រះរាជសារចូលរួមរំលែកទុក្ខរបស់់ព្រះមហាក្សត្រ ទ្រង់មានហឫទ័យសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងអំពីលោកព្រឹទ្ធបាលឯក សួន វឿន បាន បានទទួលមរណភាពក្នុងជន្មាយុ ៤៧ឆ្នាំ ក្នុងហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅព្រំដែនតំបន់មុំបី នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរក មរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ព្រះមហាក្សត្រទ្រង់ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសពលោកព្រឹទ្ធបាលឯក សួន កើន ដែលជាយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ ហើយបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និង សូមឱ្យវិញ្ញាណក្ខន្ធលោកព្រឹទ្ធបាលឯក សួន កើន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK