សូមថែរក្សាសុខភាពផង! ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១១នាក់ បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយ៦នាក់

សូមថែរក្សាសុខភាពផង! ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១១នាក់ បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយ៦នាក់

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា ពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១១នាក់ បន្ថែមទៀត។

តាមការសរុបស្ថានភាពជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា សម្រាប់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥៖

-ករណីឆ្លងថ្មី ១១នាក់

-ករណីជាសះស្បើយ ៦នាក់

-ករណីស្លាប់ ០នាក់

សូមបងប្អូនបង្ការសុខភាព បង្ការការឆ្លងមេរោគ កូវីដ-១៩ (ពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ) ពេលបងប្អូនមានរោគសញ្ញាផ្តាសាយ ឬមានរោគសញ្ញា គ្រុនក្តៅ ក្អក ឬឈឺក សូមទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលជិតបំផុត។ ចំពោះព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥៕

ប្រភព៖ ក្រសួងសុខាភិបាល

administrator

Related Articles