គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ នេះ វឌ្ឍនភាពការងារគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) សម្រេចបាន ៥៥,៧៩%ហើយ

គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ នេះ វឌ្ឍនភាពការងារគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) សម្រេចបាន ៥៥,៧៩%ហើយ

យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ នេះ វឌ្ឍនភាពការងារគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) សម្រេចបាន ៥៥,៧៩%ហើយ។

នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង អញ្ជើញដឹកនាំមន្ត្រីជំនាញបច្ចេកទេស ពិនិត្យវឌ្ឍនភាពការងារគម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)ដោយមានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម លោក-លោកស្រី ជាមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសក្វាងចូវវ៉ានអាន(WACC)។

ការចុះពិនិត្យនេះក្នុងគោលបំណង ដើម្បីដោះស្រាយការងារ គុណភាពផ្លូវ ប្រព័ន្ធលូ ប្រឡាយ និងការរៀបខឿនចេញចូលមុខផ្ទះប្រជាពលរដ្ឋឱ្យមានល្អប្រសើរ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

administrator

Related Articles