អាមេរិក៖ លេខាធិការដ្ឋាន នៃអង្គការសហប្រជាជាតិ កំពុងរៀបចំគម្រោងកាត់បន្ថយការងារប្រមាណជា ៦,៩០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣០ ខែឧសភា។ គម្រោងកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើនខាងលើនេះគឺវិធានការបន្ទាប់មួយ ដែលអង្គការសហប្រជាជាតិត្រូវអនុវត្តឱ្យស្របទៅតាមទំហំហិរញ្ញវត្ថុជាក់ស្តែង។
ប្រភពខាងលើបានបន្តថា គម្រោងកាត់បន្ថយបុគ្គលិកនេះត្រូវបានធ្វើឡើងស្របពេលដែលអង្គការសហប្រជាជាតិគ្រោងនឹងកាត់បន្ថយការចំណាយចំនួន ២០% ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ៣,៧ពាន់លានដុល្លារ។ សូមបញ្ជាក់ជូនថា បញ្ហាហិរញ្ញវត្ថុដែលអង្គការសហប្រជាជាតិកំពុងជួបប្រទះនៅពេលនេះគឺបានកើតឡើងក្រោយពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រេចផ្អាកផ្តល់ជំនួយទៅកាន់អង្គការមួយនេះក្នុងទំហំទឹកប្រាក់យ៉ាងច្រើន៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time