មនុស្ស ៨នាក់បានបាត់បង់ជីវិត និង ១០នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ផ្ទាំងថ្មក្នុងការដ្ឋានមួយកន្លែងនៅឥណ្ឌូណេស៊ី

មនុស្ស ៨នាក់បានបាត់បង់ជីវិត និង ១០នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ផ្ទាំងថ្មក្នុងការដ្ឋានមួយកន្លែងនៅឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ផ្ទាំងថ្មដ៏កម្រមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣០ ខែឧសភា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងការដ្ឋានយកថ្មមួយកន្លែង មានទីតាំងស្ថិតនៅក្នុងតំបន់ Cirebon នៃខេត្ត West Java ដែលជាដែនដីកោះធំមួយស្ថិតភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។

បើតាមអាជ្ញាធរខេត្ត West Java បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ហើយក្រុមអ្នកជំនាញកំពុងតែព្យាយាមស្វែងរកពួកគេតាមមធ្យោបាយផ្សេងជាច្រើនតាមតែអាចធ្វើទៅបាន ខណៈក្តីសង្ឃឹមថាពួកគេអាចមានសំណាងនៅរស់មានជីវិតនោះគឺមានតិចតួចបំផុត។ ប្រភពខាងលើបានបន្តថា ទាំងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងកំពុងបាត់ខ្លួនទាំងអស់គឺសុទ្ធតែជាក្រុមកម្មករ ដែលកំពុងបំពេញការងារនៅក្នុងការដ្ឋាននេះផ្ទាល់តែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

administrator

Related Articles