រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៩ ឧសភា ២០២៥នេះថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ យកផ្លាកលេខ និងករណីឆក់ នៅចំណុចផ្លូវលំ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យចំនួន០៦នាក់ រួមមាន ៖ ១-ឈ្មោះ សោម គីមស្រ៊ាង ភេទប្រុស, ២-ឈ្មោះ សំ បូរលាភ ភេទប្រុស, ៣-ឈ្មោះ ខេង ម៉េងឡុង ភេទប្រុស, ៤-ឈ្មោះ លី តុលា ភេទប្រុស, ៥-ឈ្មោះ ហួរ សុខសេងហុង ភេទប្រុស និង៦-ឈ្មោះ វិន ទិត្យ ភេទប្រុស ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


