នាយករដ្ឋមន្ត្រីថ្លែងនៅជប៉ុនថា កម្ពុជានឹងពង្រីកទីផ្សារ ដើម្បីឆ្លើយតបនឹងគំនា.បពន្ធអាមេរិក

នាយករដ្ឋមន្ត្រីថ្លែងនៅជប៉ុនថា កម្ពុជានឹងពង្រីកទីផ្សារ ដើម្បីឆ្លើយតបនឹងគំនា.បពន្ធអាមេរិក

នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ថា កម្ពុជា​កំពុង​តែ​ពង្រីក​គោលដៅ​ទីផ្សារ​ផលិតផល​កម្ពុជា ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​អាច​កើត​មាន ពី​បញ្ហា​ពន្ធ​ដែល​ប្រកាស​ដោយ​អា​មេ​រិ​ក ។

សម្តេច ហ៊ុន ម៉ា​ណែ​ត បាន​និយាយ​ថា កម្ពុជា​បានឃើញ​ពី​ផល​ប៉ះពាល់​នេះ ហើយ​រដ្ឋាភិបាល​ត្រៀម​ជា​ស្រេច ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន ។


សម្តេច​ធិ​បតី ថ្លែង​បែប​នេះ​នៅ​ក្នុង​វេទិកា «​អនាគត​នៃ​អាស៊ី​» កាលពី​ព្រឹក​ថ្ងៃ​៣០ ខែឧសភា ។ អា​មេ​រិ​ក បាន​គំរាម​ដាក់​ពន្ធ​ដល់​ទំនិញ​កម្ពុជា រហូត​ដល់​៤៩​ភាគរយ ដោយ​ទុក​ពេល​៩០​ថ្ងៃ សម្រាប់​ការ​ចរចា ។

ដោយសារ អា​មេ​រិ​ក​ជាទី​ផ្សារ​ធំ​នោះ រនាំង​ពន្ធ​ធ្វើ​អោយ​មានការ​ព្រួយបារម្ភ​ថា ទំនិញ​កម្ពុជា​អាច​នឹង​ពិបាក​ចូល​ទីផ្សារ​អា​មេ​រិ​ក បើសិនជា​រឿង​ពន្ធ​នេះ​មិន​បាន​ដោះស្រាយ​ទេ​នោះ ។ ដូច្នេះ​ការ​ពង្រីក​ទីផ្សារ គឺជា​ការ​ចាំបាច់​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles