អ្នកកាសែតលោក ហង្ស សំណាង និងសហការី២នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ក្រោយពេលក្លែងខ្លួនធ្វើជាទាហានរៀបចំកិច្ចសម្ភាសមួយផលិតវីដេអូបង្ហោះលើបណ្តាញសង្គម ប៉ះពាល់ដល់កងទ័ព។
សមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នៅព្រឹកនេះបានឃាត់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធផលិតវីដេអូ ក្លែងឯកសណ្ឋានកងទ័ព និង ធ្វើអោយកងទ័ពបាក់ទឹកចិត្ត ក្នុងនោះមានឈ្មោះ ៖
១- ឈ្មោះ ហង្ស សំណាង អ្នកកាសែត
២- ឈ្មោះ រស់ អៀវ ភេទប្រុស អាយុប្រហែល ៦០ជាង នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
៣- ឈ្មោះ កុញ វាស្នា ភេទប្រុស អាយុ ប្រហែល៣០ជាង រស់នៅ ភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង ។ អ្នកទាំងពីរនាក់នេះមិនមែនជាកងទ័ពឬជាអតីតយុទ្ធទេ ។
សមត្ថកិច្ចស្រុកកំពង់រោទ៍ នៃ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កំពុងរៀបចំបញ្ជូនអ្នកទាំង ៣នាក់នេះ មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




