ទីក្រុងតូក្យូ, ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំបានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំមកកាន់ប្រទេសជប៉ុន។
សម្តេចមហាបវរធិបតី បានថ្លែងថា “ជប៉ុនគឺជាមិត្តចាស់របស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាការជួយគាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាក្រោយការបញ្ចប់សង្គ្រាម។
ក្នុងជំនួបផ្លូវការនេះ ខ្ញុំនិងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានប្ដេជ្ញាចិត្តដើម្បីបន្តជំរុញនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ លើគ្រប់វិស័យ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិនិងប្រជាជនយើងទាំងពីរកម្ពុជា-ជប៉ុន”៕ រក្សាសិទ្ធដោយ៖សុទ្ធលី


