លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko អញ្ជើញសមាធិតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្ត Zenshoan

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko អញ្ជើញសមាធិតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្ត Zenshoan

ទីក្រុងតូក្យូ ប្រទេសជប៉ុន ល្ងាចថ្ងៃសុក្រ ទី៣០ ឧសភា ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន អញ្ជើញសមាធិតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្ត Zenshoan ក្នុងទីក្រុងតូក្យូ ។


បន្ទាប់ពីបានធ្វើសមាធិរួមគ្នារួច លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko បានធ្វើជំនួបពិភាក្សាគ្នាជុំវិញការធ្វើសមាធិនៅកម្ពុជា និងនៅជប៉ុន ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណជូនចំពោះលោកជំទាវ ISHIBA Yoshiko ដែលបានរៀបចំនូវការសមាធិរួមគ្នានេះ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់អាហារូបករណ៍ដល់លោកជំទាវ និងនិស្សិតកម្ពុជាជាច្រើនរូប បានទៅសិក្សានៅប្រទេសជប៉ុនផងដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles