ព្រែកជីកហ្វូណនតេជោ៖ ការងារបោះបង្គោលព្រំដីកំណាត់ទី២ ខេត្តតាកែវ ត្រៀមចាប់ផ្ដើមថ្ងៃទី៣ មិថុនា

ព្រែកជីកហ្វូណនតេជោ៖ ការងារបោះបង្គោលព្រំដីកំណាត់ទី២ ខេត្តតាកែវ ត្រៀមចាប់ផ្ដើមថ្ងៃទី៣ មិថុនា

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៥ នេះបានចុះផ្សាយថា ក្រុមការងារចុះបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវ គ្រោងចុះអនុវត្តចាប់​ពីថ្ងៃទី៣ ខែមិថុនាខាងមុខនេះ។នេះបើយោងតាមស្មារតីនៃ​កិច្ចប្រជុំស្តី​ពីការចុះ​ពិនិត្យ​ទីតាំង ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះ​បង្គោល​ព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ​នៅទីស្តីការក្រសួង​សាធារណការ និងដឹកជញ្ជូននៅទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។

ក្នុងកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ម៉ក់ ស៊ីដេត អនុរដ្ឋលេខាធិការ បានពិនិត្យលទ្ធផលនៃការចុះពិនិត្យទីតាំង ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់​និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តតាកែវ ។កិច្ច​ប្រជុំនេះដែរក្នុងគោលបំណងដើម្បី​ពិនិត្យ​លើផែនការសកម្មភាពចុះបោះបង្គោលព្រំដីតាមបណ្តោយ​ព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវ ដោយចាប់ផ្តើមពីព្រំប្រទល់ខេត្តកណ្ដាលនិងខេត្តតាកែវ រហូតដល់ព្រំ​ប្រទល់​ខេត្តតាកែវនិងខេត្តកំពត ដែលគ្រោងបោះបង្គោលសរុប ចំនួន ៥៤៤បង្គោល។ ក្រុមការងារនឹងបែងចែក​ជាក្រុម​តូចចំនួន ៤ ក្រុម ដោយគ្រោងចុះអនុវត្តការងារបោះបង្គោល ចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles