ម៉ែគ្រូបារមី ដែរបាន​ប្រោះ​ព្រំ​នាយទាហាន​នៅ​តំបន់​ប្រាសាទ​តាមាន់​ត្រូវ​បាន​ហៅ​មក​ធ្វើ​កិច្ច​សន្យាជាលើកទី២

Heang




អ្នកស្រី ​អេន ចរិយា ដែលមហាជន​ហៅ​ថា​គ្រូបារមី ត្រូវ​បាន​កោះ​ហៅ​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់ការ​បង្ហោះ លុបវីដេអូ រូបថត​សកម្មភាព​ផ្សេងៗ ដូចជា​ការ​ប្រោះព្រំ​ជូន​កងទ័ព​នៅ​ប្រាសាទ​តាមាន់ និង​ការផ្សព្វផ្សាយ​នានាធ្វើ​ឲ្យប៉ះ​ពាល់​ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា សណ្តាប់​ធ្នាប់​សង្គម និង​ភាពថ្លៃថ្នូរ​របស់​សង្គមជាតិ។

ចំណាត់ការ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​លោក សៀក សារឿន ប្រធានមន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកណ្តាល សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន​ក្រុងតាខ្មៅ នៅ​ថ្ងៃ​ទី​៣០ ឧសភា៕