ទីក្រុងតូក្យូ ៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន ពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៥ ។
នៅក្នុងជំនួបកំពូលទ្វេភាគី នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អ៊ុំស៊ីបាក់ ស៊ីហ្គេរី Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់អំពីសារៈ សំខាន់នៃការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ រួមមានសហបង្កើតគុណតម្លៃសេដ្ឋកិច្ច និងសង្គម និងកិច្ចសហប្រតិបត្តិការសន្តិសុខផ្អែកលើទំនុកចិត្ត និងមិត្តភាព ដែលប្រទេសទាំងពីរ ។
ជប៉ុន គឺជាមិត្តចាស់របស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាការជួយគាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាក្រោយការបញ្ចប់សង្គ្រាម ។
ក្នុងជំនួបផ្លូវការនេះ សម្តេចបវរធីបតី នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានប្ដេជ្ញាចិត្ត ដើម្បីបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ លើគ្រប់វិស័យ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនទាំងពីរកម្ពុជា-ជប៉ុន ។
សេចក្តីថ្លែងការណ៍រួមរបស់កម្ពុជា និងជប៉ុន មានដូចខាងក្រោម ៖










