ស្ករគ្រាប់មួយប្រភេទដែលមានតម្លៃថ្លៃគួរសម ហើយច្រើនមានលក់នៅតាមហាង និងសាលារៀមមួយចំនួននៅកម្ពុជា ដែលគេស្គាល់យីហោថា ស្កេតថល (Skittles) គឺអាចមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ធ្វើឲ្យកុមារមានជំងឺរ៉ាំរ៉ៃដូចជា មហារីក ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសនានា ដោយរួមទាំង Fox News ផងដែរ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ ។ ដូច្នេះ ឪពុកម្តាយកម្ពុជា គួរដឹងហើយប្រាប់ដល់កូនៗអោយមានការប្រយ័ត្ន ។

តាមសេចក្តីរាយការណ៍ទាំងនោះបានអះអាងថា ស្កេតថល ដែលជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន ម៉ាក រ៉ាយហ្គ្លេ ( Mars Wrigley) បានសម្រេចដកចោលនូវសារធាតុបន្ថែម ទៅក្នុងអាហារដ៏ចម្រូងចម្រាសដោយស្ងាត់ៗចំពេលមានរបាយការណ៍ពីគណកម្មការមួយដែលមានឈ្មោះថា Make America Healthy Again បង្កើតឡើងដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលសហរដ្ឋអាមេរិក ។
ប្រភពព័ត៌មានទាំងនោះ បានឲ្យដឹងថា សារធាតុគីមីដែលគេបានសម្រេចដកចោលនោះ គឺជាសារធាតុទីតានីញ៉ូម ឌីអុកស៊ីត ( titanium dioxide )ដែលជាជាសារធាតុបន្ថែម ដើម្បីធ្វើឱ្យអាហារមើលទៅសភ្លឺថ្លា ប៉ុន្តែសារធាតុនោះត្រូវបានគេដឹងថា ជាសារធាតុបង្កឲ្យកុមារមានជំងឺរ៉ាំរ៉ៃ ។ សារធាតុនោះ ត្រូវបានគេដឹងថា វាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មស្ករគ្រាប់មួយចំនួន ប៉ុន្តែវាអាចបណ្តាលឱ្យខូចកោសិកា និងប្រែប្រួល DNA ។ នេះ គឺជាការសម្រេចចិត្តដ៏ថ្មីបំផុតមួយ ខណៈដែលស្ករគ្រាប់ប្រភេទនេះ គឺត្រូវបានគេឃើញមានលក់នៅតាមផ្សារ និសាលារៀនមួយចំនួនផងដែរ ។ គេមិនដឹងថា តើស្ករគ្រាប់ទាំងនោះបានត្រូវដកចេញសារធាតុគីមីខាងលើនេះដែរឬទេ0x017d7

សូមលើកកម្ពស់សុវត្ថិភាព ពីព្រោះស្ករស្កេតថល ដែលមាននៅលើទីផ្សារនៅកម្ពុជា ទំនងជាផលិតផលដែលគេមិនទាន់បានដកចេញនូវសារធាតុគីមី ដែលមានគ្រោះថ្នាក់ចំពោះសុខភាពកុមារ និងអ្នកដែលទទួលទាននៅឡើយទេ ។ វា គឺជាផលិតផលនាំចូល ហើយមានវត្តមានស្រាប់ នៅលើទីផ្សាររួចទៅហើយ ខណៈដែលការប្រកាសពីការដកចេញនូវសមាធាតុគីមីគ្រោះថ្នាក់ គឺទើបតែប្រកាសនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងសមាសធាតុគីមី នៅក្នុងស្ករស្កេតថលនេះ សហភាពអឺរ៉ុប បានចេញបម្រាមតាំងពីឆ្នាំ២០២២ បន្ទាប់ពីអាជ្ញាធរសុវត្ថិភាពចំណីអាហារអឺរ៉ុប បានរកឃើញពីគ្រោះថ្នាក់របស់វាមក ។
អាជ្ញាធរសុវត្ថិភាពចំណីអាហារអឺរ៉ុប បានកត់សម្គាល់ថា សមាសធាតុ ទីតានីញ៉ូម ឌីអុកស៊ីត គឺពិតជាវាធ្វើឲ្យមានការប្រែប្រួល DNA ដែលជាហេតុផលនាំទៅដល់ការប្រឈមមុខនឹងជំងឺមហារីក ៕