ស្រុកព្រៃនប់ ៖ ក្រោយពីត្រីចិញ្ចឹមរបស់ពលរដ្ឋបានបន្តងាប់រំលងបានមួយថ្ងៃ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថានដឹកនាំដោយលោក សារុន សំបូរ ប្រធាននាយកដ្ឋាន មានការចូលរួមពីតំណាងបន្ទីរបរិស្ថានខេត្តព្រះសីហនុ រដ្ឋបាលស្រុកព្រៃនប់ និងអាជ្ញាធរឃុំពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យនៅតំបន់ទីតាំងក្រុមហ៊ុន KOBON(CAMBODIA) TECHNOLGY CO.,LTD ស្ថិតក្នុងឃុំសាមគ្គីស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលត្រូវបានពលរដ្ឋរាយការណ៍ថា មានបង្ហូរកាកសំណល់រាវចូលអូរ ព្រែក ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន និងការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតាមដងព្រែក។

តាមការត្រួតពិនិត្យនៅក្រៅទីតាំងក្រុមហ៊ុន ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមហ៊ុនបានបង្ហូរសំណល់រាវចូលអូរព្រែកផ្អាវជាថ្មីទៀត ហើយបានបង្ករបញ្ហាក្លិនស្អុយយ៉ាងខ្លាំងនឹងបានបណ្ដាលឲ្យត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋនៅព្រែកកំពង់ស្មាច់បានពល់ងាប់អស់ជាច្រើន ។

ទឹកនៅក្នុងអូរព្រែកផ្អាវ ចាប់ពីចំណុចទីតាំងក្រុមហ៊ុន រហូតដល់ចំណុចប្រសព្វជាមួយព្រែកកំពង់ស្មាច់មានលក្ខណៈពណ៌ខ្មៅ-ប្រផេះមានខ្លាញ់អណ្ដែត និងមានក្លិនស្អុយ ។ ជាមួយនឹងស្ថានភាពនេះ ក្រុមការងារបានធ្វើការយកសំណាកទឹកចំនួន3ទីតាំង(បីសំណាក់) មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ឃើញថា ទាំងបីកន្លែងទឹកមានពណ៌ខ្មៅ-ប្រផេះ និងក្លិនស្អុយ(ជាសំណល់រាវលាយជាមួយទឹកអូរ) និងមានសារធាតុខ្លាញ់អណ្ដែត ក្លិនស្អុយតិចៗនៅលើទឹកព្រែកកំពង់ស្មាច់ ។

ក្រោយពីពិនិត្យនៅក្រៅតំបន់រោងចក្រក្រុមការងារបានចុះមកត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន ដោយពិនិត្យឃើញថា ក្រុមហ៊ុនបានដំណើរការផលិតកម្មសាកល្បង ដើម្បីធ្វើតេស្តអាងព្រឹត្តិកម្មសំណល់រាវ ហើយបានបង្ហូរសំណល់រាវមិនបានធ្វើការសម្អាតត្រឹមត្រូវចូលទៅក្នុងអូរព្រែកផ្អាវតាមរយៈបំពង់ទុយោ និងលូបង្ហូរឲ្យមានបញ្ហាក្លិនស្អុយធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។

ក្នុងពេលចុះត្រួតពិនិត្យក្រុមហ៊ុនបានផ្អាកការបង្ហូរសំណល់រាវចូលក្នុងព្រែកផ្អាវ ។ ជាមួយគ្នានេះតាមមតិតំណាងក្រុមហ៊ុនបានទទួលស្គាល់នូវចំណុចខ្វះខាត ដែលរហូតមកដល់ពេលនេះ ពុំទាន់បានអនុវត្តរួចរាល់បច្ចុប្បន្នក្រុមហ៊ុនកំពុងជួបបញ្ហាសេដ្ឋកិច្ច ដោយសារការផ្អាកដំណើរការនាពេលកន្លងមក ជាពិសេស កំពុងជួបបញ្ហាជាមួយអ្នកបញ្ជាទិញផងដែរ។

ស្ថិតក្នុងស្ថានភាពបែបនេះ ស្នើសុំក្រសួងមានការយោគយល់និងអនុគ្រោះ ហើយនាពេលខាងមុខនេះ ក្រុមហ៊ុននឹងអនុវត្តតាមវិធានការរបស់ក្រសួងបដិស្ថានជាកំហិត ។ ដោយសារក្រុមហ៊ុនបានដំណើរការល្មើស និងលិខិតបទដ្ឋានគតិយុត្តិបរិស្ថាន និងបានបង្កបញ្ហាបំពុលបរិស្ថានដែលបញ្ហានេះ ក្រុមហ៊ុនត្រូវទទួលរងការអនុវត្តវិធានការច្បាប់ដូចខាងក្រោម ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវចេញក្រៅទីតាំងក្រុមហ៊ុនជាបន្ទាន់ ទោះក្នុងរូបភាព ឬគោលបំណងណាក៏ដោយរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន ។

ត្រូវធ្វើការរុះរើបំពង់ទុយោសម្រាប់បង្ហូរសំណល់រាវឲ្យអស់ទាំងស្រុង ក្នុងរយៈពេលមួយខែជាកំហិត ត្រូវទទួលរងការពិន័យអន្តរការករណីមិនរាងចាលដូចមានចែងក្នុងក្រុមបរិស្ថាននិងធនធានធម្មជាតិ ។

ត្រូវផ្ដល់សំណងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈតាមការវាយតម្លៃជាក់ស្ដែង។
ត្រូវធ្វើការស្ដារទឹកសំណល់មានក្លិនស្អុយដែលនៅតាមអូរព្រិចផ្អាវឲ្យមានស្ថានភាពប្រសើរឡើងដូចដើមឡើងវិញ ដើម្បីជៀសវាងបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាបន្តទៀត ។

ត្រូវរៀបចំអាងព្រាត់ព្រឹត្តិកម្មសំណល់រាវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមានសមាសភាពសម្អាតឆ្លើយតប និងស្តង់ដាបញ្ចេញដោយត្រូវជ្រើសរើសក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ ក្រោយការរៀបចំសាងសង់ប្រតិកម្មរួចរាល់ ត្រូវធ្វើការបំពាក់ឧបករណ៍ស្វាយត្រួតពិនិត្យទៅតាមការកំណត់ ។



