កម្ពុជា-ជប៉ុន៖ នាយករដ្ឋមន្ត្រី​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ

កម្ពុជា-ជប៉ុន៖ នាយករដ្ឋមន្ត្រី​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ

តូក្យូ ​៖​ ប្រមុខ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​-​ជប៉ុន​ បាន​ប្ដេជ្ញា​ចិត្ត​ដើម្បី​បន្ត​ជំរុញ ​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ ​លើ​គ្រប់​វិស័យ ​។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី ​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ២០២៥ ​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា ​៖ “
ថ្ងៃនេះ​ខ្ញុំ​បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​ឯកឧត្តម Ishiba Shigeru នាយក​រដ្ឋមន្ត្រី​ជប៉ុន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ខ្ញុំ​មក​កាន់​ប្រទេស​ជប៉ុន​” ​។


សម្តេច​បាន​លើក​ឡើង​ថា ជប៉ុន​គឺជា​មិត្ត​ចាស់​របស់​កម្ពុជា ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក្រោយ​ការ​បញ្ចប់សង្គ្រាម​ ។

សម្តេច​បាន​គូសបញ្ជាក់​ថា​ ៖ “​ក្នុង​ជំនួប​ផ្លូវការ​នេះ ខ្ញុំ​និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ប្ដេជ្ញា​ចិត្ត​ ដើម្បី​បន្ត​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ ​លើ​គ្រប់​វិស័យ ​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ជាតិ​ និង​ប្រជាជន​យើង​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles