ហោរាសាស្ត្រ៖ ឆ្នាំរកា ឆ្នាំថោះ និង​ឆ្នាំរោង តែង​មាន​លាភ​ជួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ

ហោរាសាស្ត្រ៖ ឆ្នាំរកា ឆ្នាំថោះ និង​ឆ្នាំរោង តែង​មាន​លាភ​ជួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំរកា


បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំរកា មានចិត្ត​ដែល​ល្អ ថែម​ទាំង​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ​ផង​ដែរ​។ ជា​ពិសេស គេ​ក៏​មិន​ងាយ​បោះបង់​ចោលការ​ងារ​ដែល​លំបាក​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លាភ​សំណាង​តែងតែ​មក​ក្បែរ​ខ្លួន​គេ​ជា​និច្ច​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មួយ​ជីវិត​នេះ គេ​តែងតែមាន​ប្រាក់​ចាយ​ជា​និច្ច មិន​ចេះ​ខ្វះ​ដូច​អ្នក​ដទៃ​នោះ​ទេ​។

ឆ្នាំថោះ

អ្នក​ដែល​កើត​ក្នុង​ឆ្នាំថោះ ក៏​ចូល​ចិត្ត​ជួយ​អ្នក​ដែល​លំបាក​ដែរ​។ ជា​ពិសេស នៅ​ពេល​ដែល​ជួបនឹង​បញ្ហា​គឺ​មាន​អ្នក​ចេញ​មុខ​ជួយ​ជា​និច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សំណាងល្អ​តែងតែ​មក​អែប​ក្បែរ​ខ្លួន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នឹង​ប្រែជា​ល្អ​មិន​គួរ​ឲ្យ​ជឿ​នោះ​ទេ​។ ដូចនេះ អ្នក​នឹង​មិន​រស់​ក្រោម​សម្ពាធ​គ្មាន​លុយ​ចាយ​ទៀត​ទេ​។

ឆ្នាំរោង

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំរោង មិន​ថា​ដើរ​ដល់​ណា​ទេ​គឺ​អាច​រាប់អាន​បាន​មិត្ត​ល្អជា​និច្ច​។ ជា​ពិសេស បញ្ហា​ដែល​ចូល​មក​នឹង​មាន​អ្នក​ជួយ​ដោះស្រាយ​ជា​និច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​នឹង​មិនសូវ​ជំពាក់​បំណុល​នរណា​ទេ ដោយ​មាន​លុយរាប់​ជា​និច្ច​។ ដូចនេះ ការ​រស់នៅ​នឹង​មិន​ចាញ់​នរណា​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles