ប៉ៃលិន និងបាត់ដំបង ៖ ក្រោយពេលមានព័ត៌មានមួយចំនួនបានផ្សាយថាភាគីថៃបានបិទច្រកទ្វាព្រំដែនមួយចំនួននោះ នៅថ្ងៃទី៣១ខែឧសភានេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបព្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុកថា ៖ “បងប្អូនសូមមេត្តាប្រុងប្រយ័ត្ន កុំជ្រួលច្របល់នូវព័ត៌មានក្លែងក្លាយ ញុះញង់ ខ្ញុំនិងចែករំលែកជូនបងប្អូនព័ត៌មានពិត ប្រសិនករណីមានអ្វីប្រែប្រួល “ ៣១ ឧសភា ២០២៥ ។
ចំណែកឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ផងដែរថា មកដល់ម៉ោងនេះ ច្រកទ្វារអន្តរជាតិចំនួន២និងតំបន់ចំនួន៣ រវាងខេត្តបាត់ដំបងជាមួយប្រទេសថៃគឺមានសភាពធម្មតា ។ប្រជាជនទាំងសងខាងដំណើរការចេញចូលនិងរកទទួលទានដូចសព្វមួយដង…។
សូមកុំជឿពាក្យចចាមអារ៉ាមនិងបំផុសព័ត៌មានថាបិទច្រក៕ រក្សាសិទ្ធដោយ៖សុទ្ធលី




