លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី
បានអញ្ជើញចូលរួមក្នុងពិធីជ្រើសរើសកញ្ញាឯក MISS COSMO CAMBODIA 2025 នៅកោះពេជ្រ
ដោយមានវត្តមានព្រះនាងតូច នរោត្តម ជេនណា តំណាងសម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
កម្មវិធីនេះមានភាពអធិកអធម រៀបចំបានល្អ បេក្ខភាព សុទ្ធតែមានសម្រស់ស្រស់ស្អាតពូកែៗ ខ្លះមកពីក្រៅប្រទេស និងពីបណ្តារាជធានីខេត្ត បេក្ខភាពបានជម្រុះចុងក្រោយពី២០ រូប មក១០រូប និងជ្រើសយក៥រូប ជាលទ្ធផលម្ចាស់ម្កុដបានទៅលើកញ្ញា ផន ស្រីពី នៅរាជធានីភ្នំពេញ កញ្ញាពូកែនិយាយភាសារអង់គ្លេស ព្រមទាំងខ្លឹមសារនៃភាសារខ្មែរពាក់ព័ន្ធនឹងការចូលរួមកិច្ចការសង្គម និងបញ្ហារបស់ស្ត្រី កុមារ។ល។
លោកជំទាវបញ្ជាក់ថា ក្រសួងសូមគាំទ្រ កោតសរសើរការរៀបចំព្រឹត្តការណ៍នេះ ដើម្បីឲ្យស្ត្រីបានបង្ហាញសមត្ថភាព សម្រស់ មានទំនាក់ទំនងមិត្តភាព រវាងជាតិសាសន៍ខ្លួន និងបរទេស រួមជាមួយការនាំយកវប្បធម៌ ទេសចរណ៍ ។ល។ ទៅចែករំលែកផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់ពីកម្ពុជាបន្ថែមទៀត ចំណែកប្រធានបទដែលគណៈកម្មការរៀបចំដាក់សំនួរគឺភាគច្រើនសុទ្ធតែពាក់ព័ន្ធនិងការ យល់ដឹងអំពីស្ត្រី កុមារ ដែលជាប្រធានបទ និងចម្លើយទាក់ទាញអង្គពិធី និងអ្នកទស្សនាតាមបណ្តាញសង្គម ឲ្យមានការយកចិត្តទុកដាក់ស្តាប់ គាំទ្រដោយរំភើប។ លោកជំទាវរដ្ឋលេខាកញ្ញាឯក MISS COSMO CAMBODIA ផន ស្រីពី និងបន្តចូលរួមប្រកួតបវរកញ្ញាអន្តរជាតិនៅវៀតណាមលើកទី២ ដែលមានការចូលរួមពីបរវរកញ្ញាមកពីប្រទេសនានាចំនួន ៨០ប្រទេស នាពេលខាងមុខ។
សូមបញ្ញាក់ថា កម្មវិធីនេះក៏មានការចូលរួមពីបវរកញ្ញាអន្តរជាតិ MISS COSMO International មកពីប្រទេសឥណ្ឌូនេស៊ី និងបវរកញ្ញាជាច្រើនទៀតរបស់ប្រទេសកម្ពុជាផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី












