អង្គការ WWF-Cambodia នៅថ្ងៃទី១ខែមិថុនានេះ បានឲ្យដឹងថា ដូចដែលយើងធ្លាប់និយាយថា «ការពារព្រៃឱ្យគង់វង្ស គឺមិនខ្វះអុសដុតឡើយ» ជាមួយគ្នានេះដែរ បើយើងការពារ ព្រៃឈើបានល្អ នោះមានន័យថា យើងបានអភិរក្សសត្វព្រៃ និងធនធានជាច្រើនទៀតផងដែរ។ នៅក្នុងវីដេអូនេះ អ្នកនឹងឃើញហ្វូងដំរីមួយហ្វូងដែលត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។ ចូរយើងការពារព្រៃឈើរបស់យើងទាំងអស់គ្នា គឺយើងកំពុង ការពារជម្រកដ៏សំខាន់សម្រាប់សត្វព្រៃ និងធានាបាននូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់ទាំងមនុស្ស និងធម្មជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
