ឥណ្ឌា៖ យ៉ាងណោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែឧសភា។ តំបន់ដែលកំពុងប្រឈមនឹងគ្រោះធម្មជាតិដ៏គ្រោះថ្នាក់នេះគឺរដ្ឋ Assam ដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសឥណ្ឌា។
បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ទឹកទំនន់ខាងាលើនេះបានកើតក្រោយភ្លៀងមូសុងបានធ្លាក់ក្នុងបរិមាណយ៉ាងច្រើននិងជាច្រើនថ្ងៃជាប់ៗគ្នា រហូតបង្កទៅជាជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សតែម្តង។ ប្រភពខាងបានបន្តថា គិតត្រឹមពេលនេះបញ្ហាអាកាសធាតុនៅក្នុងរដ្ឋ ហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ហើយប៉ះពាល់ក៏អាចបន្តកើតមានបន្ថែមទៀតផងដែរ ដ្បិតភ្លៀងនៅតែបន្តធ្លាក់៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time