អាឡឺម៉ង់៖ ស្រ្តីចំណាស់ចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះខ្នាតតូចមួយគ្រឿងបានហោះទៅបុកដំបូលផ្ទះមួយខ្នងនៅក្នុងប្រទេសអាឡឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែមិថុនា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Kleinenbroich ដែលស្ថិតនៅតំបន់ប៉ែកខាងលិចនៃប្រទេសអាឡឺម៉ង់។
បើតាមអាជ្ញាធរអាឡឺម៉ង់បានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺមានជនរងគ្រោះម្នាក់ជាស្រ្តីវ័យ ៧១ឆ្នាំ និងជាអ្នកបើកបរយន្តហោះផ្ទាល់តែម្តង ខណៈជនរងគ្រោះម្នាក់ទៀតគឺជាស្រ្តីវ័យ ៨៤ឆ្នាំ និងជាម្ចាស់ផ្ទះ ដែលជាកន្លែងកើតហេតុ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរអាឡឺម៉ង់នៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុជាក់លាក់ ដែលបង្កឱ្យមានគ្រោះថ្នាក់នេះកើតឡើងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time