ឥណ្ឌូណេស៊ី៖ អាជ្ញាធរកោះបាលី ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកគ្រោងនឹងធ្វើការហាមឃាត់ការប្រើប្រាស់ទឹកសុទ្ធ ដែលមានចំណុះតិចជាង ១លីត្រក្នុងមួយដប ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែឧសភា។ បើគ្មានអ្វីជាឧបសគ្គនោះទេ ច្បាប់ស្តីពីការហាមឃាត់ការប្រើប្រាស់ទឹកសុទ្ធមានចំណុះតិចជាង ១លីត្រក្នុងមួយដបនេះនឹងត្រូវចូលជាធរមាននៅដើមឆ្នាំ ២០២៦។
បើតាមលោក I Wayan Koster ដែលជាអភិបាលខេត្តបាលីបានឱ្យដឹងថា គម្រោងខាងលើនេះគឺជាផ្នែកមួយនៃគោលនយោបាយថែរក្សាបរិស្ថានធម្មជាតិ តាមរយៈវិធានការទប់ស្កាត់កាកសំណល់ផ្សេងៗ និងជាពិសេសនោះគឺកាកសំណលប្លាសិក ដែលមិនអាចរលាយនៅក្នុងដីបាននោះទេ។ អភិបាលខេត្តរូបនេះបានបន្តថា បញ្ហាកាកសំណល់ប្លាសិ្ទកមិនត្រឹមតែអាចផ្តល់ផលប៉ះពាល់ដល់សោភ័ណ្ឌភាព អនាម័យ និងសណ្ឋាប់ធ្លាប់នៅលើកោះបាលីទាំងមូលនោះទេ តែវាក៏ជាកត្តាមួយដែលអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាពលរដ្ឋក្នុងកម្រិតធ្ងន់ធ្ងរផងដែរ ប្រសិនបើបញ្ហានេះបន្តកើតមាននៅក្នុងរយៈពេលវែង៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time