រាជធានីភ្នំពេញ៖ លោកវរសេនីយ៍ឯក ឃុំឃិត ចំរើនសិរី ប្រធានផ្នែកទំនាក់ទំនងថៃ-កម្ពុជា នៃទីចាត់កិច្ចការការងារព្រំដែន បានឲ្យដឹងថា៖ មិនមានការបិទច្រកទ្វារព្រំដែនកម្ពុជា ថៃ និងច្រកឆ្លងកាត់ណាមួយ ដូចកាសែតថៃបានចុះផ្សាយនោះទេ និងពុំមានបទបញ្ជាពីថ្នាក់លើឱ្យបិទច្រកទ្វារណាមួយផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីគេហទំព័ររបស់ Facebook ថៃ (កាសែត Khaosod English) នៅព្រឹកថ្ងៃទីបានចុះផ្សាយថា៖ រាជរដ្ឋាភិបាលថៃកំពុងរៀបចំប្រកាសបិទច្រកព្រំដែនកម្ពុជា-ថៃ ចំនួន ៦កន្លែង និងប៉ុស្តិ៍ត្រួតពិនិត្យបណ្ដោះអាសន្នចំនួន ១០កន្លែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី




