ខេត្តបន្ទាយមានជ័យ ៖ តូប១ខ្នងក្នុងផ្សារសឿចាស់ត្រូវបានក្រុមហ៊ុនវិនិយោគយកត្រាក់ទ័រទាញរំលំក្រោយអាជ្ញាធរឃុំមិនទាន់ដោះស្រាយចប់នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ស្ថិតភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលបូរី។
អាជីវករបានប្រាប់ថា វាដូចជាឃោឃៅពេកហើយដែលក្រុមហ៊ុន ស៊ីមចាន់មករា បានយកត្រាក់ទ័រអូសតូបគាត់បណ្តាលបាក់បែកខូចខាតនៅពេលអាជ្ញាធរឃុំសឿ និងក្រុមហ៊ុនវិនិយោគបានសន្យាថាបើមិនទាន់ដោះស្រាយបញ្ចប់ទេមិនប៉ៈពាល់និយាយតែមាត់តែដៃធ្វើបណ្តាលរងការបាក់បែកខូចខាតទ្រព្យសមត្តិរបស់គាត់សំណាងហើយគាត់បានជញ្ជូនអីវ៉ាន់ចេញទាន់សុំអោយអភិបាលស្រុកមង្គលបូរីនិងអភិបាលខេត្តបន្ទាយមានជ័យរកយុត្តិធម៌ផង។
អាជីវករបានបញ្ជាក់ថា៖ផ្សារសឿចាស់នេះអាជីវករបានលក់ដូររយៈពេលជាង១០ឆ្នាំមកហើយដែលមានតូបប្រមាណជាង១០០តូបនិងផ្ទៈល្វែងតែក្រោយមកអាជ្ញាធរបានជូនដំណឹងផ្សារនេះត្រូវអាជ្ញាធរឃុំសឿបានអោយក្រុមហ៊ុនស៊ីមចាន់មករាវិនិយោគកសាងផ្សារថ្មីឡើងវិញមានអាជីវករមួយចំនួនយល់ព្រមតែអាជីវករមួយចំនួនទៀតមិនទាន់យល់ព្រមព្រោះធ្វើហើយយកជួលអោយពួកគាត់១តូប តម្លៃ៣.០០០ទៅ៤.០០០ដុល្លារ ហើយមិនទាន់ទាំងកសាងផងទារលុយកក់១.០០០ដុល្លាមុនរបៀបធ្វើនំអត់ម្ស៉ៅ ធ្វើបាបអ្នកក្រណាស់…ធម្មតាអ្នកមានអាងលុយអាងអំណាច អាងបក្ខពួក ចែកគ្នារស់ មើលអ្នកក្រអត់ឃើញទេ ។
លោក ជា ទី មេឃុំសឿធ្លាប់បានប្រាប់ថា ផ្សារសឿចាស់នេះមានភាពទ្រុឌទ្រោមហើយមានអាជីវករខ្លៈឈប់លក់ដូរចេញទៅលក់ដូរផ្សារថ្មីខ្លៈទៀតនៅបន្តលក់ដូរភាគច្រើនតាមផ្ទៈល្វែងតាមផ្លូវដែលធ្វើអោយប៉ៈពាល់សណ្តាប់ធ្នាប់និងបរិស្ថានទើបអាជ្ញាធរសម្រេចអោយក្រុមហ៊ុនស៊ីម ចាន់មករា វិនិយោគ ហើយមានអាជីវករ៧០ភាគរយយល់ព្រមតែ៣០ភាគរយជាផ្ទៈល្វែងមិនទាន់យល់ព្រមមានការតវ៉ាសុំអន្តរាគមន៍ដោះស្រាយជូន ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕
















