ដំណើរ​និវត្តន៍​ជោគជ័យ​ ៖ សម្តេច​បវរ​ធិ​បតី ​ហ៊ុន ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត ​ពេជ្រ ចន្ទ​មុន្នី ​អញ្ជើញ​មក​ដល់​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​

ដំណើរ​និវត្តន៍​ជោគជ័យ​ ៖ សម្តេច​បវរ​ធិ​បតី ​ហ៊ុន ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត ​ពេជ្រ ចន្ទ​មុន្នី ​អញ្ជើញ​មក​ដល់​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​

រាជធានី​ភ្នំពេញ​ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី
នៅ​ល្ងាច​ថ្ងៃ ទី​៣១ ខែឧសភា ឆ្នាំ​២០២៥​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ អញ្ជើញ​និវត្តន៍​មក​ដល់​ប្រទេស​កម្ពុជាវិញ ​ដោយ​សុវត្ថិភាព​ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​ការងារ​នៅ​ប្រទេស​ជប៉ុន ប្រកបដោយ​ភាព​មមាញឹក​ជាមួយ​ផ្លែផ្កា​ជា​ឧត្តម​ប្រយោជន៍​ខ្ពស់​សម្រាប់​ជាតិ និង​ប្រជាជន ​។

សម្តេច​មហា​បវរ​ធិ​បតី បាន​អញ្ជើញ​ចាក​ចេញពី​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ ដោយ​ផ្តើម​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​៤៦ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ ។


នៅ​ថ្ងៃ​ទី​២៨ ខែឧសភា បន្ទាប់​ពី​បញ្ចប់​ការងារ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បន្ត​ដឹកនាំ​គណៈប្រតិភូ​ហោះ​ទៅ​ប្រទេស​ជប៉ុន ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​៣០ ស្តី​ពី «​អនាគត​របស់​អាស៊ី​ក្នុង​ពេល ​ដែល​ពិភពលោក​ប្រឈម​បញ្ហា​ច្របូកច្របល់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles