សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឧបត្ថម្ភ ២០លានរៀល ដល់គ្រួសារសពស្រ្តីមានផ្ទៃពោះ៧ខែ ដែលភរិយាកងទ័ពជួរមុខមុំបី

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឧបត្ថម្ភ ២០លានរៀល ដល់គ្រួសារសពស្រ្តីមានផ្ទៃពោះ៧ខែ ដែលភរិយាកងទ័ពជួរមុខមុំបី

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលបុណ្យចំនួន ២០លានរៀលដល់គ្រួសារស.ពស្រ្តីមានផ្ទៃពោះ៧ខែ ដែលមានស្វាមីជាកងទ័ពប្រចាំការនៅតំបន់មុំបី។

ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២០លានរៀល(ម្ភៃលានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភដល់គ្រួសារសព ប្អូនស្រី អាំ រត្តនាង ដែលបានទទួលមរណភាពទាំងម្ដាយនិងកូនក្នុងផ្ទៃ៧ខែ នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សូមបញ្ជាក់៖ លោកស្រី អាំ រត្តនាង ជាភរិយារបស់លោកអនុសេនីយ៍ត្រី គឹម សារិ អាយុ៤២ឆ្នាំ ជាកងទ័ពប្រចាំការនៅសមរភូមិមុខតំបន់មុំបីខេត្តព្រះវិហារ ហើយបច្ចុប្បន្ននេះ មានកូនចំនួន ០៣នាក់ ក្នុងនោះប្រុស២នាក់ អាយុ១៥ឆ្នាំ, ១១ឆ្នាំ និងកូនស្រីអាយុ៤ឆ្នាំ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន

administrator

Related Articles