សន្តិសុខសង្គម: នគរបាលអូរស្វាយបង្ក្រាបក្មេងទំនើង២ក្រុម៥នាក់ ដេញកាប់ចាក់គ្នាដោះស្រាយជម្លោះចាស់នៅឧត្តរមានជ័យ

សន្តិសុខសង្គម: នគរបាលអូរស្វាយបង្ក្រាបក្មេងទំនើង២ក្រុម៥នាក់ ដេញកាប់ចាក់គ្នាដោះស្រាយជម្លោះចាស់នៅឧត្តរមានជ័យ


ខេត្តឧត្តរមានជ័យ ៖ ដោយអនុវត្តតាមបញ្ជាដ៌មឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៥ម៉ោង០៥និង២៥នាទី បន្ទាប់ពីទទួលបានពត៌មានរាយការណ៍តាមលេខទូរសព្ទ័ដែលសមត្ថកិច្ចបិតផ្សព្វផ្សាយភូមិ-ឃុំមានសុវត្ថិភាព របស់ពលរដ្ឋល្អនៅជិតកន្លែងកើតហេតុភ្លាមលោកវរសេនីយ៍ទោជយ័ វាសនាអធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញសហការណ៌ជាមួយលោកនាយប៉ុស្តិ៍អូរស្វាយធ្វេីស្រាវជ្រាវនិងស្ទាក់ចាប់ឃាត់ខ្លួនក្មេងទំនេីងទាំង២ក្រុមបានចំនួន០៥នាក់ដែលបានធ្វេីសកម្មភាពដេញកាប់ចាក់គប់គ្នានៅត្រង់ចំនុចគោដុត ស្ថិតក្នុងភូមិត្រពាំងប្រាសាទឃុំត្រពាំងប្រាសាទ នៅវេលាម៉ោង១៩និង០០នាទី។



សមត្ថកិច្ចបានប្រមូលនិងចាប់យកវត្ថុតាងរួមមាន៖១/ដាវចំនួន១ដកហូតពីក្រុមក្មេងទំនេីងខាងស្រុកអន្លង់វែង។ ២/កាំបិតផ្គាក់ចំនួន១ដកហូតពីក្រុមក្មេងទំនេីងខាងស្រុកត្រពាំងប្រាសាទ ​និងបាននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទដេីម្បីធ្វេីការសាកសួរដែលមានឈ្មោះដូចខាងក្រោម:១/ឈ្មោះអូន ដាវីតភេទប្រុសអាយុ១៦ឆ្នាំមុខរបរសិស្ស រស់នៅភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង។ ២.ឈ្មោះជន រតនា ភេទប្រុសអាយុ១៦ឆ្នាំភេទប្រុស មុខរបរសិស្ស រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ៣/ឈ្មោះឡេង លីវ៉ាងភេទប្រុសអាយុ១៧ឆ្នាំមុខរបរសិស្ស រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង (ជាអ្នកកាន់ដាវ)។ ៤/ឈ្មោះជឿន ប៊ុណ្ណារិទ្ធភេទប្រុសអាយុ១៦ឆ្នាំមុខរបរសិស្ស រស់នៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។ ៥/ឈ្មោះហុក លឹមហៀងភេទប្រុសអាយុ១៥ឆ្នាំមុខរបរសិស្ស រស់នៅភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុតត្រពាំងប្រាសាទ(ជាអ្នកកាន់កាំបិតផ្គាក់)។

មូលហេតុ៖ ធ្លាប់មានជម្លោះជាគូរសត្រូវជាមួយគ្នាកាលពីក្នុងអំឡុងឆ្នាំ២០២៤ដោយមិនទាន់បានជម្រះរឿងចាស់អស់ អាស្រស់ ក៏មកដល់។

បច្ចុប្បន្នក្មេងទំនេីងទាំង៥នាក់ខាងលើ បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទដេីម្បីកសាងសំណុំរឿងតាមនិតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles