ទេសចរណ៍កម្ពុជា៖ សិក្ខាកាមវគ្គបណ្តុះបណ្តាល Content Creator ប្តេជ្ញាជំរុញការផ្សព្វផ្សាយក្នុងរដូវកាលបៃតង

ទេសចរណ៍កម្ពុជា៖ សិក្ខាកាមវគ្គបណ្តុះបណ្តាល Content Creator ប្តេជ្ញាជំរុញការផ្សព្វផ្សាយក្នុងរដូវកាលបៃតង


ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយសិក្ខាកាមដែលចូលរួមអនុវត្តជាក់ស្តែង ចំនួន ១០០អង្គ/នាក់ នូវវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ “Green Sesson – Tourism Content Creator Bootcamp by KiloTRAVEL.” ដែលសហការគាំទ្រដោយក្រសួងទេសចរណ៍។



តាមរយៈវគ្គបណ្តុះបណ្តាលនេះ បានសបញ្ជាក់ឱ្យឃើញច្បាស់អំពីការបណ្តុះបណ្តាលពាក់ព័ន្ធទៅនឹងការថតរូបភាព និងវីដេអូអំពីផលិតផលទេសចរណ៍ដែលមានស្រាប់របស់ខ្លួនដល់ប្អូនៗសិក្ខាកាម ដើម្បីចែករំលែកបទពិសោធទាក់ទងទៅនឹងផ្តិតយកទិដ្ឋភាពគ្រប់ជ្រុងជ្រោយក្នុងការលើកស្ទួយវិស័យទេសចរណ៍ទូទាំងរាជធានី ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់អន្តរជាតិនារដូវកាលបៃតង (Green Season)៕រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles