(កំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញចូលទស្សនាសិក្សាឈ្វេងយល់ពីកសិកម្មបែបសរីរាង្គកសិដ្ឋាន គៀត ហ្វាម បានត្រៀមរង់ចាំទទួលស្វាគមន៍ទេសចរ អញ្ជើញមកបទពិសោធថ្មីនារដូវកាលបៃតង (Green Season)។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញចូលទស្សនាសិក្សាឈ្វេងយល់ពីកសិដ្ឋានគៀត ហ្វាម Keat-Farm ដែលជាគម្រូកសិទេសចរណ៍ថ្មី មួយ ភ្ជាប់ដោយទេសភាពជើងភ្នំដ៏ស្រស់ស្អាតប្រៀបដូចគំនូរ និងបរិកាសត្រជាក់ស្ងប់ស្ងាត់ជាមួយធម្មជាតិដ៏ស្រស់បំព្រងនារដូវកាលបៃតង ដើម្បីទេសចរមកទស្សនាកម្សាន្ត និងទទួលបានបទពិសោធជាក់ស្តែង ព្រមទាំងចំណេះដឹងល្អៗទាក់ទងនឹងវិស័យកសិកម្ម។
ទន្ទឹមនឹងនេះ កសិដ្ឋាន គៀត ហ្វាម ក៏ជាកសិកម្មបែបសរីរាង្គនេះ ផ្ដើមចេញពីការចិញ្ចឹមសត្វចៀម១១ក្បាល និងជ្រូក៨ក្បាល រហូតដល់បច្ចុប្បន្នមានសត្វចៀមចំនួនប្រហែល ១ ០០០ក្បាល និងជ្រូក៣០០ក្បាល កត្តាដែលធ្វើឱ្យកសិដ្ឋាននេះខុសប្លែកពីកសិដ្ឋានដ៏ទៃទៀតគឺ ការចិញ្ចឹមជ្រូក និងចៀមតាមវាលស្មៅ ដែលអាចកត់សម្គាល់បានថាជាគំនិតមួយ៕
ប្រភព៖ ក្រសួងព័ត៌មាន