សាឡង់បូមខ្សាច់ក្រុងតាខ្មៅ៖ ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំពិនិត្យវឌ្ឍនភាពការដំឡើង ៩៥% ត្រៀមជួយសម្រួលចរន្តទឹកទន្លេ

សាឡង់បូមខ្សាច់ក្រុងតាខ្មៅ៖ ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំពិនិត្យវឌ្ឍនភាពការដំឡើង ៩៥% ត្រៀមជួយសម្រួលចរន្តទឹកទន្លេ


ខេត្តកណ្តាល ៖ នៅថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ភស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារដំឡើងសាឡង់បូមខ្សាច់ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលសម្រេចបានប្រមាណ ៩៥%។



សូមជម្រាបថា សាឡង់បូមខ្សាច់នេះមានបំពាក់ម៉ាស៊ីន ២គ្រឿងម៉ាក Cummins របស់អាម៉េរិក ដែលមានកម្លាំង ៧៤៦គីឡូវ៉ាត់ និង២៦១គីឡូវ៉ាត់ មានបំពង់បូមខ្សាច់ប្រវែងសរុប ៥២៥ម៉ែត្រ និងមានអង្កត់ផ្ចិតខាងក្នុងទំហំ ៤៥០មីលីម៉ែត្រ។ សាឡង់នេះដំឡើងដោយក្រុមហ៊ុន Shandong Haohai Dredging Equipment Co., Ltd ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា សាឡង់នេះនឹងប្រើប្រាស់សំខាន់លើការងារជលសាស្ត្រ បម្រើឱ្យការងារបូមខ្សាច់នៅតាមទន្លេ និងស្ទឹងនានា ដើម្បីជួយសម្រួលចរន្តទឹកហូរ ជាពិសេសនៅតាមដងទន្លេមានដុះកោះ ដែលបង្កការរាំងស្ទះដល់ចរន្តទឹក៕រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles