Champions League៖ PSG គ្រង​ជើងឯក​លើក​ដំបូង បំបាក់ Inter Milan ៥-០ បង្កើត​ប្រវត្តិសាស្ត្រ​អឺរ៉ុប!

Champions League៖ PSG គ្រង​ជើងឯក​លើក​ដំបូង បំបាក់ Inter Milan ៥-០ បង្កើត​ប្រវត្តិសាស្ត្រ​អឺរ៉ុប!

ទីក្រុង​មុ​យ​និ​ច ៖ ទីបំផុត ក្លិប​បាល់ទាត់ Paris Saint-Germain បាន​បង្កើត​ប្រវត្តិសាស្ត្រ​ទ្វីបអឺរ៉ុប ក្រោយ​គ្រង​ជើងឯក​ពាន​លំដាប់​ទី​១​ប្រចាំ​ទ្វីប UEFA Champions League ជា​លើក​ដំបូង​របស់​ខ្លួន ក្រោយ​បំបាក់មុខ​ក្រុម​យក្ស​អ៊ី​តា​លី Inter Milan កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥​។

ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Allianz Arena ទីក្រុង​មុ​យ​និ​ច ប្រទេស​អា​ល្លឺ​ម៉​ង់ ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ផ្ទាល់​សរុប ៦៤ ៣២៧​នាក់ និង​រាប់រយ​លាន​នាក់​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក បាន​បញ្ចប់​ទៅ​យ៉ាង​ភ្ញាក់ផ្អើល​ជាទី​បំផុត​ដោយ​ក្រុម​សេដ្ឋី​បារាំង PSG បាន​បំបាក់​ក្រុម​យក្ស​អ៊ី​តា​លី Inter Milan ដោយ​លទ្ធផល ៥​ទល់​នឹង​០​។


ជ័យជម្នះ​ដ៏​ត្រចះត្រចង់​បំផុត​របស់​ក្រុម​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ លោក Luis Enrique សម្រេច​បាន​ដោយ​ខ្សែការពារ​សញ្ជាតិ​ម៉ា​រ៉ុ​ក Achraf Hakimi ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Désiré Doué ២​គ្រាប់​ម្នាក់ឯង ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ហ្ស​ក​ហ្ស៊ី Khvicha Kvaratskhelia និង​ខ្សែបម្រើ Senny Mayulu ដើម្បី​នាំ PSG គ្រង​តំណែង​ជើងឯក UEFA Champions League រដូវ​កាល ២០២៤-២៥ និង​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ចាប់តាំងពី​ក្លិប​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៧០ ពោល​រយៈពេល​៥៤​ឆ្នាំ​។

មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជាមួយ​លទ្ធផល នឹង​ទម្រង់​លេង​របស់​ក្រុម​ទាំង​ពីរ ដោយ PSG បង្ហាញ​ទម្រង់​លេង​កាច​ខ្លាំង ដាក់​សម្ពាធ នឹង​វាយ​សម្រុក​ខ្លាំង​ៗ​ទៅ​លើ​គូប្រកួត ដ្បិត​ក្រុម Inter Milan ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តា​លី លោក Simone Inzaghi ដែល​បាន​ទម្លាក់​ក្រុម Barcelona នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ បែរជា​បង្ហាញ​ទម្រង់​លេង​មិនល្អ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

សូម​ជម្រាប​ថា PSG ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ UEFA Champions League ជា​លើក​ទី​៧០ ចាប់តាំងពី​ពានរង្វាន់​លំដាប់​ទី​១​អឺរ៉ុប​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ ១៩៥៥ និង​ជា​ក្រុម​មក​ពី​បារាំង​ទី​២ បន្ទាប់​ពី​ក្រុម Marseille ដែល​ឈ្នះ​កាលពី​ឆ្នាំ ១៩៩៣​។ ចំណែក Inter Milan មាន​ប្រវត្តិ​ឈ្នះ​ជើងឯក​ចំនួន ៣​សម័យកាល​ផង​ដែរ នៅ​ក្នុង​ឆ្នាំ ១៩៦៤, ១៩៦៥ និង​ឆ្នាំ ២០១០ ខណៈ​រហូត​មក​ទល់​ពេល​នេះ រយៈពេល​៧០​ឆ្នាំ​ហើយ Real Madrid នៅ​តែ​បន្ត​ឈរ​ជា​ក្លិប​ឈ្នះ​ជើងឯក​ច្រើន​ជាងគេ ពោល​១៥​សម័យកាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles