មន្ទីរពេទ្យដៃគូ ប.ស.ស.៖ សមាជិក ប.ស.ស. អាចទៅកាន់មន្ទីរពេទ្យថ្នាក់ជាតិទាំង ១២ ទីតាំងក្នុងរាជធានីភ្នំពេញ

មន្ទីរពេទ្យដៃគូ ប.ស.ស.៖ សមាជិក ប.ស.ស. អាចទៅកាន់មន្ទីរពេទ្យថ្នាក់ជាតិទាំង ១២ ទីតាំងក្នុងរាជធានីភ្នំពេញ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងពី មន្ទីរពេទ្យថ្នាក់ជាតិ ដែលជាដៃគូរបស់ ប.ស.ស. ជាពិសេសម្រាប់សមាជិក ប.ស.ស. អាចទៅកាន់មន្ទីរពេទ្យថ្នាក់ជាតិទាំង ១២ ទីតាំងនេះបាន ដែលមាននៅក្នុងរាជធានីភ្នំពេញ។

សមាជិក ប.ស.ស អាចទៅកាន់មន្ទីរពេទ្យថ្នាក់ជាតិទាំងនេះបាន ដែលជាដៃគូរបស់ ប.ស.ស. ក្នុងរាជធានីភ្នំពេញ មានដូចខាងក្រោមនេះ៖
១. មន្ទីរពេទ្យជាតិ តេជោសន្តិភាព

២. មន្ទីរពេទ្យ ហ្លួងម៉ែ

៣. មន្ទីរពេទ្យ ព្រះកេតុមាលា

៤. មន្ទីរពេទ្យ កាល់ម៉ែត

៥. មន្ទីរពេទ្យ ព្រះអង្គឌួង

៦. មន្ទីរពេទ្យ ព្រសីហនុមណ្ឌលនៃក្ដីសង្ឃឹម

៧. មជ្ឈមណ្ឌលជាតិគាំពារមាតា និទារក

៨. មន្ទីរពេទ្យ កុមារជាតិ (សម្រាប់កុមារ ផ្នែកសម្ភព និងរោគស្ត្រី)

៩. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

១០. មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

១១. មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន

១២. វិទ្យាស្ថានជាតិសុខភាពសាធារណៈ៕

ប្រភព៖ បេឡាជាតិសន្តិសុខសង្គម

administrator

Related Articles